loading...

Heineken ធ្វើ​យុទ្ធនាការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ទទួល​ខុស​ត្រូវ “Get Your Sexy Back 2016"

យុទ្ធនាការ​យក​ភាព​សង្ហា​របស់​អ្នក​ត្រលប់​មក​វិញ (Get Your Sexy Back) 2016 ត្រូវ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ នៅ​សណ្ឋាគារ​សុខា ដែល​រៀប​ចំ​ដោយ​ស្រាបៀរ Heineken នៅ​កម្ពុជា ​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ដៃគូ​ផ្សេងៗ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ល្មម​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​នៅ​កម្ពុជា។
ភ្ញៀវ​កិត្តិយស​ក្នុង​ព្រឹត្តិការណ៍​នេះ មាន ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័តមាន និង​លោក​ជំទាវ ទេព រង្ស៊ី ឯកឧត្តម គីម រិទ្ធី អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​សម្ព័ន្ធ​គ្រូ​ពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។
លោក Roland Bala នាយក​គ្រប់​គ្រង​ក្រុមហ៊ុន Heineken នៅ​កម្ពុជា ថ្លែង​ពន្យល់​ពី​សារៈសំខាន់​នៃ​សកម្មភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​ការ​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ ដោយ​ថា៖ "ស្រាបៀរ Heineken នៅ​កម្ពុជា ប្ដេជ្ញា​ដើរ​តួនាទី​នាំ​មុខ​គេ​ដើម្បី​ធានា​ថា​ផលិតផល​របស់​យើង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្រិត​ល្មម​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់។ នេះ​ជា​ឆ្នាំ​ទី​៥ ដែល Heineken នៅ​កម្ពុជា ធ្វើការ​ជា​ដៃគូ​ជាមួយ​ក្រសួង​ព័ត៌មាន ក្រសួង​ដឹក​ជញ្ជូន និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ដើម្បី​បណ្ដុះ​ទម្លាប់​ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ល្មម​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់"។
យុទ្ធនាការ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដំបូង​កាល​ពី​ឆ្នាំ២០១១ ជាមួយ​ខ្លឹម​សារ «បើ​ស្រវឹង​សូម​កុំ​បើកបរ» ហើយ​បាន​គាំទ្រ​សកម្មភាព​ស្រដៀង​គ្នា​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ពេល​នោះ​មក។ ឆ្នាំ​២០១៣ យុទ្ធនាការ​មួយ​ទៀត​ ត្រូវ​បាន​បង្កើតឡើ​ង គឺ​កម្មវិធី «រាត្រី​សំណើច» ដែល​ផ្ដល់​ព័ត៌មាន និង​ចំណេះ​ដឹង​មាន​ប្រយោជន៍​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ។
លោក Bala បន្ថែម​ថា៖ "ចាប់​ពី​ឆ្នាំ​២០១៤ យើង​បាន​ចាប់​ផ្ដើម​យុទ្ធនាការ Get Your Sexy Back សំដៅ​លើ​យុវជន ពី​ព្រោះ​ពួកគេ​មាន​អាយុ​ក្មេង និង​ចង់​រៀន។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ Heineken នៅ​កម្ពុជា ចង់​ឲ្យ​យុវជន​ប្រកាន់​ភ្ជាប់​ទម្លាប់​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ល្មម​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់។ ឆ្នាំ​នេះ យើង​កំពុង​អនុវត្ត​គម្រោង​ផ្តួចផ្តើម​ថ្មី​មួយ ដោយ​បង្កើត​កម្មវិធី​ទូរសព្ទ "Get Your Sexy Back" សម្រាប់​អ្នក​ប្រើ​ស្មាតហ្វូន​ដោនឡូត​ពី App Store សម្រាប់ iPhone/iPad ឬ​ពី Play Store សម្រាប់ Android"។
គោល​បំណង​នៃ​យុទ្ធនាការ​ថ្មី​នេះ គឺ​ដើម្បី​ឲ្យ​យុវជន​ចូល​រួម​ស្វែង​យល់​ពី​ផលវិបាក​ដែល​បង្ក​គ្រោះ​ថ្នាក់​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​កម្រិត។ តាម​រយៈ​យុទ្ធនាការ​នេះ Heineken នៅ​កម្ពុជា សង្ឃឹម​ថា​​យុវជន​កម្ពុជា​ចៀសវាង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​កម្រិត៕

ដោយ៖ សុផាត

About Earning

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment