Sergio Ramos ត្រូវសារព័ត៌មាននានាមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីរូបគេតែងបង្ហាញខ្លួននៅទីលានមិនថាជាមួយ Real Madrid, ក្រុមជម្រើសជាតិអេស្ប៉ាញ ឬកន្លែងហ្វឹកហាត់ជាមួយស្បែកជើងទាត់បាល់ពណ៌ខ្មៅជានិច្ច។
អាថ៌កំបាំងនៅពីក្រោយការពាក់ពណ៌ខ្មៅគ្មានរូបសញ្ញា (LOGO) ក្រុមហ៊ុនណា គឺដោយសារខ្សែការពារស្ដាំរូបនេះនៅជាប់កិច្ចសន្យាជាមួយ ក្រុមហ៊ុន NIKE។ Ramos និងក្រុមហ៊ុនផលិតស្បែកជើងដ៏ធំរបស់អាមេរិកបានចុះកុងត្រាជាមួយគ្នារយៈពេល១០ឆ្នាំមកហើយ។ នៅក្នុងកិច្ចសន្យាកាលណោះបានបញ្ជាក់ផងដែរថា រូបគេត្រូវពាក់ស្បែកជើងខ្មៅ៦ខែចុងក្រោយមុនពេលកិច្ចសន្យាអស់សុពលភាព។
យ៉ាងណាក៏ដោយនៅខែកុម្ភៈឆ្នាំក្រោយកិច្ចសន្យាជាមួយ NIKE នឹងចប់សព្វគ្រប់មានន័យថាកីឡាករវ័យ៣០ឆ្នាំមានសិទ្ធចុះកុងត្រាជាមួយក្រុមហ៊ុនថ្មី ហើយអ្នកគាំទ្រ Real Madrid និងអេស្ប៉ាញនឹងឃើញ Sergio Ramos រត់លើទីលានប្រកួតជាមួយស្បែកជើងចម្រុះពណ៌ដូចពីមុនជាក់ជាមិនខាន៕
0 comments :
Post a Comment