លោកស្រី Bette Nash វ័យ៨០ឆ្នាំ បាននិងកំពុងធ្វើការជាអ្នកបម្រើស្រីលើយន្តហោះ អស់រយៈពេលជិត៦០ឆ្នាំមកហើយ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ «Eastern Airlines» ដែលបច្ចុប្បន្នប្តូរមកជា «American Airlines» វិញ ចាប់តាំងពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៥៧ មកម្ល៉េះ ដោយពេលនោះ លោកស្រីមានអាយុ២១ឆ្នាំ ហើយលោក Dwight Eisenhower ជាប្រធានាធិបតីអាមេរិក (ទី៣៤) ចំណែកសំបុត្រយន្តហោះមានតម្លៃត្រឹមតែ ១២ដុល្លារប៉ុណ្ណោះ។
នៅពេលលោកស្រី Bette ចាប់ផ្តើមធ្វើការដំបូង យន្តហោះមានភាពប្រណីតខ្លាំងណាស់។ ពេលនោះ អ្នកបម្រើនៅលើយន្តហោះ បម្រើអាហារភ្ញៀវ ដោយពាក់ស្រោមដៃពណ៌ស ហើយភ្ញៀវត្រូវបានអនុញ្ញាតឲ្យជក់បារី នៅលើយន្តហោះទៀតផង។ បើទោះបីជាលោកស្រី បានមើលឃើញពីការផ្លាស់ប្តូរទាំងស្រុង នៃឧស្សាហកម្មមួយនេះ ប៉ុន្តែលោកស្រីនៅតែស្រលាញ់ នូវអ្វីដែលលោកស្រីកំពុងធ្វើដដែល។
លោកស្រី Better បានបង្ហាញពីការផ្លាស់ប្តូរ ដែលធ្វើឲ្យលោកស្រីភ្ញាក់ផ្អើល ក្នុងអំឡុងអាជីពរបស់លោកស្រី គឺការផ្លាស់ប្តូរនៃបច្ចេកវិទ្យា។ ទោះជាបច្ចេកវិទ្យាបានកើនឡើងយ៉ាងខ្លាំង តាមរយៈអាជីពមួយនេះ ប៉ុន្តែលោកស្រីជឿជាក់ថា វាមិនអាចជំនួសការងាររបស់លោកស្រីបានឡើយ។
គួរបញ្ជាក់ថា ដរាបណាលោកស្រីនៅតែមានសុខភាពល្អ លោកស្រីនឹងមិនមានគម្រោងចូលនិវត្តន៍ឡើយ។ «ហេតុអ្វីឈប់ធ្វើការ? វានៅតែសប្បាយ»។ លោកស្រី Better បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ៕
0 comments :
Post a Comment