ថ្មីៗនេះស្នងការប៉ូលិសនៃទីក្រុង San Francisco បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីសកម្មភាពប្លន់ចំនួន ២ លើកនៅហាង Apple តែមួយកន្លែងនៅសង្កាត់ Marina ក្រុង San Francisco។ សកម្មភាពសម្រុកចូលប្រមូលទូរសព្ទ iPhone ដែលកំពុងតាំងលក់ ឥតញញើតរបស់បក្សពួក ៣នាក់ បើទោះបីជាមានបុគ្គលិកលក់ បូករួមទាំងអ្នកទិញមួយចំនួនកំពុងមើលទូរសព្ទក៏ដោយ។
វីដេអូបានបង្ហាញថាហេតុការណ៍ប្លន់ទាំងពីរលើក លើកទី ១ កើតឡើងថ្ងៃទី ២៥ វិច្ឆិកា វេលាម៉ោង ៥៖៤០ នាទីល្ងាច។ បួនថ្ងៃបន្ទាប់ការប្លន់ជាលើកទី ២ បានកើតឡើងនៅវេលាម៉ោង ៦៖២០ នាទីល្ងាច ថ្ងៃទី ២៩ វិច្ឆិកា។ ជនល្មើសដែលបង្ហាញខ្លួនក្នុងអំពើប្លន់ទាំងពីរលើកមានភិនភាគស្រដៀងគ្នាមែនទែន ដោយពួកគេបានចូលក្របួចយកផលិត Apple ជាច្រើនគ្រឿងក្នុងពេលត្រឹម ១២ វិនាទីផងប៉ុណ្ណោះ។ ទោះជាសកម្មភាពចូលប្រមូលទូរសព្ទយ៉ាងអង់អាចរបស់ក្រុមល្មើស រហូតដល់ទៅ ២ដងក៏ដោយ ក៏ខាងហាងភាគីរងគ្រោះលក់ទូរសព្ទខាងលើ មិនបានបញ្ជាក់ពីចំនួនទូរសព្ទ ដែលក្រុមខាងលើយកទៅដែរ៕
0 comments :
Post a Comment