កាលពី ៦ ថ្ងៃមុនតារា YouTube ឈ្មោះ PewDiePie ដែលអាចរកចំណូលបានច្រើនជាងគេ បានបង្ហោះវីដេអូមួយថានឹងលុបគណនីរបស់ខ្លួនចោល ពេលដែលចំនួន Subscriber ឡើងដល់ ៥០ លាននាក់។
ថ្ងៃនេះផ្ទាល់ចំនួន Subscriber របស់តារា YouTube ដែលមានឈ្មោះពិតថា Felix Arvid Ulf Kjellberg បានឡើងដល់ ៥០ លាននាក់ហើយ ឯម្ចាស់គណនីនេះក៏បានបង្ហោះសារមួយថ្មីតាម Twitter ថាការលុបគណនី YouTube របស់ខ្លួននឹងធ្វើឡើងស្អែកនេះ។
មូលហេតុពីក្រោយការលុបគណនីក៏ដោយសារបុរសសញ្ជាតិស៊ុយអែតនេះយល់ថា YouTube បានផ្លាស់ប្ដូរបែបផែននៃសេវាកម្ម ដែលបានធ្វើចំនួនអ្នកចុចមើលវីដេអូរបស់ខ្លួនមិនមានច្រើនដូចពីមុន។
ការលុបចោលគណនីនេះអាចជាជម្រើសមិនល្អមួយសម្រាប់ Felix ដោយសារវាជាប្រភពចំណូលដ៏ធំមួយ។ ជាក់ស្ដែងគិតចាប់ពីខែមិថុនា ឆ្នាំ ២០១៥ ដល់ខែមិថុនា ឆ្នាំ ២០១៦ នេះ Felix អាចរកបាន ១៥ លានដុល្លារពី YouTube៕
0 comments :
Post a Comment