ស្របពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសចិន កំពុងទទួលរងឥទ្ធិពលនៃអាកាសធាតុត្រជាក់ នៅតំបន់ម៉ុងហ្គោលីឯណោះវិញ ក៏មិនខុសគ្នាដែរ ហើយបានទទួលរងឥទ្ធិពលខ្លាំងទៀតផង។
កាលពីថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦ សប្ដាហ៍នេះ អាកាសធាតុ នៅក្នុងទីក្រុង Hulunbuir នៃតំបន់ម៉ុងហ្គោលី បានធ្លាក់ចុះយ៉ាងខ្លាំង មិនគួរឲ្យជឿ រហូតដល់ទៅ ដក៤៣,៨អង្សាសេ ដែលជាសីតុណ្ហភាពត្រជាក់បំផុត នៅក្នុងកំណត់ត្រារបស់ប្រទេសចិន ក្នុងរដូវរងានេះ។
ទោះជាយ៉ាងណា ក្រុមអ្នកឧតុនិយម បានធ្វើការព្យាករទុករួចទៅហើយថា វានឹងក្លាយជារដូវរងាដ៏ត្រជាក់បំផុត របស់ប្រទេសចិន បើគិតចាប់តាំងពីឆ្នាំ២០១២មក ដោយសារតែឥទ្ធិពលនៃ បាតុភូតបរិយាកាសសមុទ្រ (La Nina) និង លំហូរនៃម៉ាសខ្យល់ពីតំបន់អាក់ទិក៕
0 comments :
Post a Comment