ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Jamie Vardy ធ្វើបានហ៊ែតទ្រីក (បីគ្រាប់ម្នាក់ឯង) ជួយម្ចាស់ផ្ទះ Leicester City យកឈ្នះ Man City ៤-២ នៅលើកីឡដ្ឋាន King Power Stadium ក្នុងក្របខ័ណ្ឌ English Premier League សប្ដាហ៍ទី១៥ កាលពីយប់មិញនេះ។
៣គ្រាប់របស់ Vardy រកបាននៅនាទីទី ៣, ២០ និង៧៩ ដែលមួយគ្រាប់ទៀតរបស់ម្ចាស់ផ្ទះ Leicester រកបានដោយខ្សែបម្រើ Andy King នៅនាទីទី៥ ។ ចំណែកពីគ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែការពារ Aleksandar Kolarov នៅនាទី៨២ និងខ្សែបម្រើប្រយុទ្ធNolito នៅនាទីទី៩០។ ចប់ការប្រកួតម្ចាស់ផ្ទះឈ្នះក្រុមភ្ញៀវ ៤-២៕
សូមទស្សនាវីដេអូ Highlights
រូបថត៖ Daily Mail
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
0 comments :
Post a Comment