ខ្សែការពារកណ្ដាលរបស់ក្លឹបយក្ស Real Madrid បានតែតមួយក្បាលនៅនាទីទី ៩០+២ ជួយឲ្យម្ចាស់ផ្ទះយកឈ្នះ Deportivo La Coruna ៣-២ នៅកីឡដ្ឋាន Estadio Santiago Bernabeu ក្នុងក្របខ័ណ្ឌ La Liga ។
កាលពីសប្ដាហ៍មុនខ្សែការពាររូបនេះបានតែតមួយក្បាលជួយ Real តាមបានស្មើ Barcelona ១-១។ ដោយឡែកកាលពីយប់មិញនេះរូបគេបានប្រើក្បាលតែតបញ្ចូលទីនៅនាទីទី ៩០+ ដដែល ដែលជួយឲ្យ Real យកបាន ៣ ពិន្ទុពី Deportivo ដើម្បីរក្សាគំលាតកំពូលតារាង ៦ពិន្ទុពីក្រុមលោក Luis Enrique ។
ការប្រកួតរវាង Real និង Deportivo ត្រូវបានក្រុមម្ចាស់ផ្ទះបង្កើតការនាំមុខមុនពោលគឺនាទីទី ៥០ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Alvaro Morata ទាត់ពីចម្ងាយទម្លាយសំណាញ់ទីក្រុមភ្ញៀវបានយ៉ាងស្អាត។ រហូតដល់នាទីទី ៦៣ និង ៦៥ ខ្សែប្រយុទ្ធ Joselu របស់ក្រុមភ្ញៀវរកបានពីរគ្រាប់ៗគ្នាធ្វើឲ្យក្រុមភ្ញៀវនាំមុខ ២-១។
ប៉ុន្តែការប្រកួតដល់នាទីទី៨៤ ខ្សែបម្រើវ័យក្មេងរបស់ម្ចាស់ផ្ទះ Mariano Mejia តែតតាមស្មើ ២-២ និងគ្រាប់ជ័យជម្នះរបស់ម្ចាស់ផ្ទះត្រូវបានកើតឡើងនៅនាទីទី ៩០+២ ដោយការតែតរបស់ខ្សែការពារ Sergio Ramos ។ ចប់ការប្រកួតម្ចាស់ផ្ទះ Real Madrid យកឈ្នះ Deportivo La Coruna ៣-២៕
សូមទស្សនាវីដេអូ Highlights
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
0 comments :
Post a Comment