Pep Guardiola បាននិយាយថាសហព័ន្ធបាល់ទាត់ពិភពលោកគួរពិចារណាអនុញ្ញាតឲ្យមានការប្ដូរកីឡាករ ពី៤ទៅ៦នាក់ក្នុង១ប្រកួតដើម្បីកុំឲ្យកីឡាករនឿយហត់ខ្លាំងពេក។
ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញឆ្លើយតបនឹងរឿងដែល FIFA កំពុងពិចារណាការបង្កើនចំនួនក្រុមនៅ World Cup រហូតដល់៤៨ក្រុម, ចែកជា១៦ពូល ហើយ១ពូលមាន៣ក្រុម។
បុរសវ័យ៤៥ឆ្នាំគិតថាការបង្កើនចំនួនក្រុម នឹងមានប្រកួតច្រើនហើយវាហាក់ដូចជាសម្លាប់កីឡាករដូច្នោះដែរ។ "FIFA ចង់បង្កើនចំនួនប្រកួតតែមិនគិតពីផលប៉ះពាល់លើគុណភាពលេង។ កីឡាករត្រូវការដកដង្ហើម ត្រូវសម្រាក និងត្រូវបន្ធូរអារម្មណ៍។ បច្ចុប្បន្ន១ប្រកួតដូរបានត្រឹម៣នាក់ប៉ុណ្ណោះ ហេតុអ្វីគេមិនគិតដល់ការដូរ៤, ៥ ឬ៦ផង?។ ធ្វើដូច្នេះកីឡាករកាន់តែច្រើនអាចលេងបានក្នុង១ប្រកួត ហើយគ្រូបង្វឹកក៏អាចប្រើយុទ្ធសាស្ត្រផ្សេងដែរ”។ Pep ប្រាប់ដូច្នេះ៕
0 comments :
Post a Comment