loading...

គិត​ត្រឹម​សប្ដាហ៍​នេះ​ ​PS4​ ​លក់​បាន​ ​៥០​​លាន​គ្រឿង

Sony​ ​ទើប​បញ្ចេញ​របាយការណ៍​លក់​ម៉ាស៊ីន​ហ្គេម​ ​PS4​ ​ជុំវិញ​ពិភពលោក​ ​ដែល​បាន​កើន​ដល់​ប្រមាណ​ ​៥០​ ​លាន​គ្រឿង។
តួលេខ​នោះ​គឺ​គិត​ចាប់​ពី​ចេញ​លក់​ដំបូង​ក្នុង​ខែ​វិច្ឆិកា​ ​២០១៣​ ​មក​ដល់​ដើម​ខែ​ធ្នូ​ ​២០១៦​ ​នេះ។ ទន្ទឹម​នឹង​របាយការណ៍​នេះ​ ​អ្នក​ជំនាញ​វិភាគ​ទីផ្សារ​អះអាង​ថា​ចំនួន​លក់​នឹង​កើន​ទ្វេដង​ប្រសិន​បើ​មិន​មាន​ ​វត្តមាន​ ​Xbox​ ​ដែល​ជា​ម៉ាស៊ីន​ហ្គេម​គូប្រជែង​ដ៏​សំខាន់។
ជា​មួយ​គ្នា​នេះ​ដែរ​ ​Sony​ ​ក៏​ជឿជាក់​ថា​ពួក​គេ​អាច​ក្ដោបក្ដាប់​ទីផ្សារ​មួយ​ចំណែក​ធំ​សម្រាប់​ចុង​ឆ្នាំ​ ​២០១៦​ ​នេះ​ក្រោយ​ពួក​គេ​បាន​បញ្ចេញ​ ​PS4 slim, PS4 Pro 4K និងPS VR៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

About Earning

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment