ការប្រកាសលុប PewDiePie ដែលជាគណនី Youtube មានអ្នក Subcribe ច្រើនបំផុត និងរកចំណូលបានជាង ១៥ លានដុល្លារក្នុងមួយឆ្នាំគឺមិនមែនជារឿងពិត។
លោក Felix ដែលជាម្ចាស់គណនី PewDiePie ធ្លាប់ចេញវីដេអូបង្ហាញថាគាត់នឹងលុបគណនី Youtube របស់គាត់ប្រសិនបើវាមានចំនួនអ្នក subcribe ដល់ ៥០ លាននាក់។ ក្នុងវីដេអូនោះគាត់បញ្ជាក់យ៉ាងច្បាស់ថាមូលហេតុដែលគាត់លុបគណនីព្រោះ Youtube បានកែប្រែប្រព័ន្ធថ្មីដែលធ្វើឲ្យអ្នកគាំទ្រគាត់មានការធ្លាក់ចុះយ៉ាងខ្លាំង។
លុះមកដល់សប្ដាហ៍នេះ PewDiePie គឺពិតជាមានអ្នក Subcribe ដល់ទៅជាង ៥០ លាននាក់ឯណោះ ហើយលោក Felix ក៏បញ្ចេញវីដេអូថ្មីមួយទៀតដែលបង្ហាញពីការលុបគណនី Youtube របស់គាត់មែន តែគណនីដែលលុបនោះគឺមិនមែន PewDiePie នោះទេ។
ក្នុងវីដេអូថ្មីនោះលោក Felix បញ្ជាក់ថាការប្រកាសលុបគឺគ្រាន់ជាការនិយាយលេងប៉ុណ្ណោះ ខណៈគាត់បន្ថែមថា នឹងលុបប្រសិនមានអ្នក Subcribe ដល់ ១០០ លាននាក់។
សម្រាប់ករណីនេះគេអាចមើលឃើញថាជាយុទ្ធសាស្ត្របង្កើនចំនួនអ្នក subcribe ដ៏មានប្រសិទ្ធភាព ខណៈមានការជួយជ្រោមជ្រែងផ្សព្វផ្សាយបណ្ដាសារព័ត៌មានជាច្រើន៕
0 comments :
Post a Comment